សុភមង្គលគ្រួសារ



  • គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួន​ប៉ុន្តែ
    សុភមង្គលក្នុងគ្រួសារ មិនមែនចេះតែរក បានដោយងាយៗនោះទេ។
    គ្រួសារខ្លះក្រខ្សត់តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមាន
    សុភមង្គលគ្រួសារ​ខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិ
    គ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡាន
    ភូមិគ្រឹះដ៏ធំស្កឹមស្កៃ​មានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាង តែគ្មាន
    សុភមង្គលបន្តិចសោះឡើយ។

  • ពាក្យថាគ្រួសារពេញលេញគឺត្រូវមានឪពុកម្តាយនិងកូនរស់នៅជាមួយក្តី
    ស្រលាញ់ ​ ក្តីសន្តោសប្រណីដោយ ចេះចែករំលែកចេះជួយគ្នាទៅវិញទៅ
    មក។ប្តីត្រូវស្គាល់តួនាទីជាប្តី ប្រពន្ធត្រូវស្គាល់តួនាទីជាប្រពន្ធកូនត្រូវស្គាល់
    តួនាទីជាកូន។ សមាជិកគ្រួសារគួរចេះគោរពស្រលាញ់គ្នាទៅវិញទៅមក
    មិនមែនមានន័យថា​ប្តី​ត្រូវខ្លាចប្រពន្ធ ត្រូវខ្លាចប្តីនោះទេ។ ពាក្យថាខ្លាចគឺ
    ខុសពីពាក្យថាគោរពស្រលាញ់។ ប្តីឬប្រពន្ធត្រូវដឹងទុក្ខធុរៈគ្នាទៅវិញទៅមក
    ត្រូវចេះស្វែងយល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ លើសពីនេះទៀតការរក្សា
    ភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាគឺជាប្រការសំខាន់នៃសុភមង្គល។

ប្រការគួរចៀសវាង


  • សូមកុំព្យាយាមដើរទៅរកផ្លូវបែកបាក់។ ពិតមែនថាបើយើង
    មិនអាចនៅចុះសំរុងគ្នាគួរដើរចេញពីគ្នា​តែគួរគិតដល់ជីវិតនិងអនាគតកូនៗ
    ផងថាតើអត់ពីយើងទៅ​ តើអោយពួកគេរស់នៅយ៉ាងដូចម្តេចកើតតើជីវិត
    ពួកគេប្រែជាយ៉ាងណាបើឪពុកម្តាយបែកគ្នា។ មុននឹងសំរេចចិត្តថាបែកគ្នា
    គួររិះគិតពិចារណានិងរំលឹក រាល់អនុស្សាវរីយ៍ដែល ជូរចត់កម្សត់កម្រជា
    មួយគ្នាពីមុនមកដើម្បីផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ។
  • មិនគួរមើលងាយខាងណាមួយថាអន់ជាងខ្លួន។ទោះប្តីឬប្រពន្ធមានថានៈ
    បុណ្យសក្តិឬចំនេះវិជ្ជាតូចទាបជាងខ្លួនក៏ដោយមិនគួរ​ មើលងាយមើល
    ថោកគ្នាទៅវិញទៅមកទេ។ គួរគិតថាបើយើងសំរេចចិត្តសាងគ្រួសារជា
    មួយគេហើយគួរណាចេះសន្តោសប្រណីគ្នា។

  • មួយវិញទៀតមិនត្រូវគិតតែពីសាច់ញាតិខ្លួនតែម្ខាងៗ(ខាងប្រុសឬខាងស្រី)។

  • ជាធម្មតាទេយើងរាល់គ្នាសុទ្ធតែមានបងប្អូនញាតិសន្តានដែលត្រូវជួយទំនុក
    បំរុង​និងបីបាច់ថែរក្សាដោយចៀសមិនផុត។យើងស្រលាញ់បងប្អូនយើង
    គេក៏ស្រលាញ់បងប្អូនគេ​ តែមិនគួរយករឿងបងប្អូនមកបង្ករជារឿងឈ្លោះ
    ប្រកែកហើយក៏មិនត្រូវធ្វើជា​ មនុសត្រចៀកស​ស្តាប់ការចាក់រុកការនិន្ទារ
    ឈ្នានីសមុសាផ្សេងៗពីអ្នកដទៃ​វាប្រៀបបានជាពាក្យថានាំភ្លើងចូលក្នុងផ្ទះ
    អញ្ចឹង។

  • មិនគួរយកលុយដឹកមុខយកលុយជាធំគ្រប់រឿងនោះឡើយ។ លុយវាពិតជាសំខាន់ណាស់តែវាក៏អាចបំផ្លាញសុភមង្គលក្នុងគ្រួសារ
    បាន​បើយើងមិនចេះប្រើប្រាស់វាឲបានត្រឹមត្រូវឬក៏ប្រើប្រាស់វាក្នុងផ្លូវខុស។

សួរថាតើនរណាម្នាក់មិនចង់រស់នៅដោយសប្បាយចិត្ត?អ្នកណា មិនចង់បានគ្រួសារល្អ?តើបើយើងចង់បានហើយវាច្បាស់ថាបានដូចចិត្តទេ?
គេនិយាយថាសាលាថាមិនងាយដូចសាលាអនុវត្តទេ។ យើងអាចនិយាយបានប៉ុណ្ណេះតែបើយើងអនុវត្តបានតែ៦០%​ ក៏វាជាការប្រសើរប៉ុនពេកណាស់ទៅហើយ។ អនុវត្តបានប៉ុណ្ណាក៏ដោយអោយតែយើងដឹងទុកក្នុងចិត្ត ក៏វាប្រសើរជាងធ្វើជាមនុស្សមោឃ​មិនដឹងអីសោះ។
មែនវាមិនប្រាកដថាបានដូចចិត្តមែនតែបើយើងព្យាយាមតាំងចិត្តធ្វើអ្វីមួយ ដោយក្តីសង្ឃឹមនិងភាពជឿជាក់នោះលទ្ធផលនឹងមិនក្លាយជាអវិជ្ជមានទាំងស្រុងនោះឡើយ។ ហើយបើយើងម្នាក់ៗតាំងចិត្តថារៀបចំគ្រួសារមួយសំរាប់ខ្លួនឯងហើយគួរណា​ ព្យាយាមការពារគ្រួសារមួយនេះឲមានសុភមង្គល។ធ្វើជាប្តីល្អជាប្រពន្ធល្អជាសមាជិកគ្រួសារល្អ និងធ្វើជាគំរូល្អដល់កូនៗនិងអ្នកដទៃ។
ប៉ុន្មានចំនុចខាងលើនេះគ្រាន់តែជាចំនុចខ្លះៗដែលទាក់ទងនឹងសុភមង្គលគ្រួសារ។ ពិតមែនថាវាមិនទាន់បានរៀបរាប់គ្រប់ចំនុចគ្រប់ជ្រុងជ្រោយតែវា​ ក៏ជាចំនុចសំខាន់ៗនៃជីវិតគ្រួសារ។សង្ឃឹមថាបើអ្នកសំរេចចិត្តចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់អ្នកហើយ អ្នកនឹងទទួលបាន​គ្រួសារល្អមួយ​ជាគំរូដល់អ្នកផងទាំងពួងជាឪពុកល្អជាម្តាយល្អ។

ពិភាក្សាករណីមួយ៖ ​មានស្វាមីភរិយាមួយគូមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប្តីមិនសូវមានពេលសំរាប់គ្រួសារមិនសូវមានជជែកលេង ជាមួយកូនប្រពន្ធ មិនសូវ បំពេញកាតព្វកិច្ចជាប្តីមិនស្មោះត្រង់នឹងប្រពន្ធនៅពេលដែលគាត់មានពេលសំរាប់គ្រួសារ គឺប្រពន្ធមិនសូវជាសប្បាយចិត្តមិនសូវគោរពគាត់ដូច្នេះបុរសនោះគាត់ក៏ចាប់ផ្តើមរិះគន់ ពីប្រពន្ធរបស់គាត់ថាមិនព្រមធ្វើអ្វីតាមគាត់បញ្ជានិងមិនគោរពគាត់។
មានសំនួរមួយសួរថាហេតុអ្វីក៏ប្រពន្ធត្រូវស្តាប់តាមនិងធ្វើតាមបញ្ជាគាត់?
ចំលើយគឺបុរសគឺជាចៅហ្វាយនាយបរុសជាមេគ្រួសារបុរសជាអ្នកបង្គាប់បញ្ជា។

ចម្លើយខុសទាំងស្រុង!
ដើម្បីឲគេគោរពអ្នកអ្នកគួរតែគោរពស្រលាញ់គេមុនអ្នកត្រូវតែបំពេញតួនាទី ជាស្វាមីជាមេគ្រួសារនិងចេះគិតពីអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួនផង​ ទើបគ្រួសារផ្តល់ភាពកក់ក្តៅឲអ្នកវិញ។បើមិនដូច្នោះទេនេះគេមិនហៅថាគ្រួសារឡើយ។ មានករណីផ្សេងៗទៀតតែមិនអាចរៀបរាប់អស់!
សូមបញ្ជាក់ថាអត្ថបទនេះសរសេរឡើងតាមតថភាពសង្គមខ្មែរមិនមានអំណះអំណាងអ្វី ​ច្បាស់លាស់ហើយក៏មិនមែនជាអត្ថបទរបស់អ្នកជំនាញការអ្វីមួយដែរ។ គោលបំណងក្នុងការសរសេរអត្ថបទនេះគឺគ្រាន់តែជាការចែករំលែកមតិយោបល់​ និងចំណេះដឹងផ្សេងៗដែលទាក់ទងនឹងជីវិតគ្រួសារក្នុងសង្គមខ្មែរទូទៅប៉ុណ្ណោះ។
អ្នកអាចបញ្ចេញមតិរិះគន់ឬការយល់ឃើញផ្សេងៗដោយសេរី។

Photograph

ទេសភាពធម្មជាតិBoth writing and photographing are kind of arts. Spending time on writing journal, diary, or blog is an interesting activity. Also it can improve you writing skill. What about photographing? Taking photograph is easier than writing. This time I refer to taking photograph for spare time. When you have nice pictures in your camera, you start to see the nature beautifully, forget the disappointment you have, and fell optimistic for your future.

lotus

ផ្កាឈូក

champey

ផ្កាចំប៉ី

nirdey

ផ្កានិរតី

05

បឹងទន្លេសាប

painted-stork

បឹងទន្លេសាប

after-sunset

ទេសភាពថៃ្ងលិច

Natural view in Cambodia

ទេសភាពធម្មជាតិ

Natural View in Cambodia

ទេសភាពធម្មជាតិ

ផ្កាម្លិះក្រោយពេលភ្លៀង

ផ្កាម្លិះក្រោយពេលភ្លៀង

Khmer Love Story (Tum Teav)

Tum Teav
Tum Teav is a classic tragic love story that has been told throughout Cambodia since at least the middle of the 19th century. It is originally based on a poem and is the considered the “ Cambodian Romeo and Juliet” tale. It was popularized by writer George Chigas and has been a compulsory part of the Cambodian secondary national curriculum since the 1950s.


The story also has been placed in khmer literature study as well as has been portrayed in many forms including oral, historical, literary, theatre, and film adaptions.

You can find this story in Khmer version at bookstore. Now the English version is also available at Documentation Center of Cambodia (DC-Cam)


បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា

KhmerEmpire

សង្ខេបប្រវត្តិសាស្ត្រ

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​កម្ពុជា បានអោយ ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​ នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​ ​ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​ មួយ​ក្នុង​ ​ប្រទេស​កម្ពុជា ដែល ​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា ​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក ។ ​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស ​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។

(អានតពីបុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា)

អំពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

មនុស្ស​​គ្រប់​​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម ដែល​ជា​ប្រពៃណី​​របស់​​ប្រជាជាតិ​រៀងៗ​​​ខ្លួន គ្រាន់ ​តែ​គេ​និយម​កំណត់​ពេល​វេលា ​នៃការរៀបចំ​បុណ្យ​ នេះ​ បែ្លកៗ​​គ្នា​ស្រប​ទៅ​​តាមជំនឿ​ទំនៀម​ទម្លាប់​ និង​ ប្រពៃណី​​របស់​គេ​ ប៉ុណ្ណោះ ។ ជនជាតិ​ខែ្មរ​យើង​ក៏​ មាន​ប្រវតិ្ត​​ធ្វើ​​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ ជា​ រៀង​រាល់​ឆ្នាំ​រហូត​មកដែរ ។ យើង​បាន​ប្រទះ​ឃើញ ​​​​​​​ឯកសារ​​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ និង​ឧស្សាហ៍​ បាន​ស្តាប់​ការ​និទាន​​រឿង​របស់​ចាស់ ទុំ​ជា​ច្រើន ។


ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមានសេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ​ឈ្មោះ​ធម្មបាល​កុមារ ជា ​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស ​រៀន​ចេះចប់​​ត្រៃវេទ​​តាំង​ពី​អាយុ​​បាន៧ឆ្នាំ ។ សេដ្ឋី​បិតា ​​បាន​​សាងប្រាសាទ​​ឲ្យ​​នៅ​​ទៀប​​ដើម​​ជ្រៃ​​មួយ​​ធំ​នៅ​ឆេ្នរ​ ទនេ្ល​ដែល​ជា​ទី​​នៅ​នៃ​បក្សី​ទាំង​​ឡាយ ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សីទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​​សមែ្តង ​មង្គល​ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង ​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះ​មហា ព្រហ្មនិង​ កុបិលមហាព្រហ្ម១អង្គ​ទៀត​ដែល​ជាអ្នកសមែ្តង​មង្គល​ដល់​មនុស្ស​​ទាំង​​ពួង ។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ ខ” ដោយ​សន្យា​ទុក​ថា ​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញធម្មបាល​កុមារ​សុំ ​ឲ្យ​ពន្យារ​​ ពេល​​ចំនួន​៧​ថៃ្ង​​សិន​​ដើម្បី​​គិត​​ប្រស្នា​ ។ លុះ​កន្លង​ទៅ៦​ថៃ្ង​ហើយ​​ក៏​​នៅ​​តែ​គិត​មិន​ឃើញ​​ដឹង​​ ខ្លួន​​ថា​ព្រឹក​នេះ ​នឹងត្រូវ​ស្លាប់ ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា ​ប្រាកដ​ហើយ ។ ដូចេ្នះ គួរ ​តែ​រត់ទៅ​លាក់​ខ្លួន​ពួន​អាត្មា​​ឲ្យស្លាប់ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​​ទៅ​​ដេក​​ ពួន​​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុកអាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល ​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ ប្រស្នា​មិន​រួច ។ ឥន្រី្ទ​ញី​សួរ​ថាប្រស្នា​នោះ​ដូច​មេ្តច​? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : អានតពីទំព័រព្រះពុទ្ធសាសនាខ្មែរ.

ល្ខោន​ខ្មែរ

ល្ខោន​ខ្មែរ
ល្ខោន​ខ្មែរ​មាន​កំណើត​តាំង​តែ​ពី​មុន​​សម័យ​អង្គរ
អ្នក ​ដែល​កើតជំនាន់​​ទស្សវត្ត​ឆ្នាំ​ ៨០ ប្រាកដ​ជា​មិន​ត្រឹម​តែ​នៅ​ចាំ​បាន​ថា​អ្វី​ជា​ល្ខោនប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្លាប់​ទាំង​ទៅ​មើលការ​សម្តែង​ល្ខោន​​ផង​ដែរ ។ សំរាប់​ក្មេង​ៗ​សម័យ​ថ្មី ពួក​គេ​ប្រហែល​ជា​មិន​ស្គាល់​អ្វី​ទេ​ដែល​ហៅ​ថា​ល្ខោន​ទេ ។ យើង​មិន​អាច​បន្ទោស​ពួក​គេ​បាន​ឡើយ​ ដោយ​សារ​តែ​នេះ​ជា​ការ​វិវឌ្ឍ​របស់​សង្គម​ខ្មែរ​យើង​ជា​ពិសេស​អ្នក​នៅ​ ទីក្រុង ។ ប៉ុន្តែ​ចំពោះ​អ្នក​នៅ​តាម​ជន​បទ ការ​សម្តែង​ល្ខោន​នៅ​តែ​ជា​ការ​ពេញ​និយម​នឹង​គេ​តែង​តែ​រៀប​ចំ​ឲ្យ​មាន​ការ​ សម្តែង​នេះ​ឡើង​ នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ផ្សេងៗ ។ បើ​អ្នក​ធ្លាប់​ទៅ​លេង​ស្រុក​ស្រែ​ចំការ អ្នក​ប្រាកដ​ជា​លឺ​គេ​បបួល​គ្នា "តោះ​យើង​នាំ​គ្នា​ទៅ​មើល​ល្ខោន​នៅ​ចុង​ភូមិ ឬក៏​នៅ​ក្បែរ​វត្ត" ។

ល្ខោន​ខ្មែរ

មិន ​សូវ​ជា​មាន​​អ្នក​និយម​ អ្នក​សម្តែង​ល្ខោន​មួយ​ចំនួន​ធំ​ក៏​អស់​អាជីព​សម្តែង អ្នក​ខ្លះ​ធ្លាប់​ជាសម្តែង​ជា​តួ​ស្តេច​ល្ខោន ធ្លាក់​ខ្លួន​មក​សម្តែង​ជា​តួរាយ​រង​នៅ​ក្នុង​ការ​ថត​ចំរៀង​ខារ៉ាអូខេ ឬ​ក៏​នៅ​ក្នុង​ការ​ថត​ភាពយន្ត ។ ខ្លះ​ទៀត​សំណាង​ល្អ​ក៏​ក្លាយ​ទៅ​ជា​តួ​ឯក ។

ល្ខោន ​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​តាម​ស្រុក​ស្រែ​ចំការ មក​ទល់​ពេល​នេះ​​ក៏​នៅ​មាន​អ្នក​ប្រកប​របរ​​នេះ​ដែរ យើង​គួរ​តែ​អរគុណ​ពួក​គាត់​ហើយ​ដែល​នៅ​ចេះ​ថែ​រក្សា​កេរ្តិ៍​មរតក​សិល្បះ​ ទាំង​នេះ ។

សង្គម​ខ្មែរ​មាន​ការ​វិវឌ្ឍ​ ទាំង​វប្បធម៌​ទាំង​ការ​និយម​នៃ​ការ​កំសាន្ត​នា​ពេល​រាត្រី ។ មនុស្ស​ម្នា​​មិន​ថា​ក្មេង​ឬ​ចាស់​ទេ ពួក​គេ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​មើល​ទូររទស្សន៏ ដើរ​ផឹក​ស៊ី នៅ​តាម​ក្លឹប​រាត្រី​ជាច្រើន​ដែល​ដុះ​ដេ​ដាស​ពេញ​ទីក្រុង​ធំ​របស់​ប្រទេស​ កម្ពុជា ។ ប៉ុន្តែ​យើង​មិន​អាច​បន្ទោស​ពួក​គាត់​បាន​ទាំង​ស្រុង​ទេ វា​គឺ​ជា​ការ​វិវឌ្ឍ​របស់​សម័យ​កាល ដូច្នេះ​ហើយ​ដើម្បី​ថែ​រក្សា​វប្បធម៌​​នៃ​ការ​ដើរ​មើល​ល្ខោន គឺ​វា​ត្រូវ​អាស្រ័យ​ទៅ​លើ​កត្តា​សំខាន់​មួយ​ចំនួន​ ។

ល្ខោន​ត្រូវ​ តែ​មាន​ការ​វិវឌ្ឍ​ទៅ​តាម​សម័យ​កាល​ប៉ុន្តែ​ត្រូវ​រក្សា​លក្ខណៈ ​ដើម ការ​វិវឌ្ឍ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ការ​តុប​តែង​ឆាក បំពាក់​នៅ​បច្ចេក​វិទ្យា​មួយ​ចំនួន​ដែល​លាយ​ឡំនឹង​ភាព​ទាន់​សម័យ​ប៉ុន្តែ​នៅ ​រក្សា​ភាព​ដើម​ទាំង​ស្រុង ហើយ​ដែល​ធ្វើ​ឲ្យ​ការ​សម្តែង​មាន​ភាព​ជាក់​ស្តែង​ខ្លាំង​លាយ​ឡំ​និង​ ប្រព័ន្ធ​សំលេង និង​ពន្លឺ​ ។ ការ​និពន្ធ​រឿង​ក៏​ត្រូវ​តែ​មាន​ភាព​ជឿន​លឿន​ទៅ​តាម​នោះ​ផង​ដែរ កាល​ពីសម័យ​មុន​ល្ខោន​គឺ​គេ​សម្តែង​ជា​រឿង​បុរាណ​ ឬ​ក៏​ជា​រឿង​ព្រេង​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​នឹង​ប្រវត្ត​សាស្ត្រ​ ឬ​ក៏​សាសនា​ តួយ៉ាង​ដូច​ជា រឿង​សង្ខ​សិល្ប​ជ័យ ព្រះ​ធិនវង្ស ឈុត​នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ​ព្រះ​វេសន្ត ។ល។ អ្នក​និពន្ធ​អាចសរសេរ​រឿង​ថ្មី​ដែល​ទាក់​ទង​ទៅ​នឹង​សម័យ​ណា​មួយ​នៅ​ក្នុង​ ប្រវត្ត​សាស្ត្រ​របស់​ខ្មែរ​យើង ឬ​ក៏​បង្ហាញ​ពី​សង្គម​បច្ចុប្បន្ន ។

ទាំង ​នេះ​វា​អាចធ្វើទៅ​បាន​ក៏​លុះ​ត្រា​តែ​យើង​អាច​បណ្តុះ​បណ្តាល​ឲ្យ​មាន​ ការ​ចេះ​ស្រលាញ់​សិល្បះ​បុរាណ រៀប​ចំ​ឲ្យ​មាន​មហោស្រព​ រោង​ល្ខោន​ឡើង​វិញ បំផុស​មនុស្ស​ឲ្យ​ចេះ​យល់​ដឹងពី​​តំលៃ​នៃ​កេរ្តិ៍​តំណែល​ដែល​កំពុង​តែ​នឹង​ លិច​ទៅ​បាត់​បន្សល់​ទុក​នៅ​សល់​តែ​ឈ្មោះ ។

ដើម្បី​ចូល​រួម​ក្នុង​ការ ​ថែ​រក្សា​កេរ្តិ៍​តំ​ណែល​វប្បធម៌​ទាំង​នេះ ច័ន្ទសែន​សូម​លើក​យក​មក​បង្ហាញ​ពី​ប្រវត្ត​ខ្លះ​នៃ​ល្ខោន​ខ្មែរ​ដែល​ទាក់​ទង​ ទៅ​នឹង​ប្រភព​និង​ដើម​កំណើត​របស់​វា ការសម្តែង និង ​ការ​រៀបចំខ្លួន​របស់​តួអង្គ ។ ល ។

ល្ខោន​របស់​ខ្មែរ​យើង​មាន​ ច្រើនប្រភេទ​ តែ​ជាដំបូង​យើង​សូមលើក​យក​តែ​ល្ខោន​មួយ​ចំនួន​មក​បក​ស្រាយ​សិន ។ ហើយល្ខោនដែល​យើង​នឹង​បកស្រាយ​នោះ​គឺ​ល្ខោន​ខោល ​ល្ខោន​មហោរី ល្ខោន​បាសាក់ ល្ខោន​និយាយ​ ល្ខោន​យីកេ និង ល្ខោនស្បែក​ ។

ល្ខោន​ខោល

ល្ខោនខោល ឬ ល្ខោន​ពាក់​របាំង​មុខ គឺជា​ល្ខោន​មួយបែប​ដែល​មាន​អាយុ​កាល​ចំណាស់មក​ហើយ ។ ល្ខោន​នេះ​មានដើម​កំណើត​តាំង​ពី​មុនសម័យអង្គរមក​ម្ល៉េះ ដោយ​សារតែ​មាន​ភស្តុតាង​មួយ​ចំនួនដែល​មាន​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​នោះ ​គឺ​ជា​ ចម្លាក់​លឹប​ដែល​ត្រូវ​បាន​គេ​រចនា​ឡើង​នៅ​ក្នុង​អំឡុង​​សតវត្សទី ៩ ។ នៅ​ក្នុងសម័យអង្គរ ល្ខោន​ខោល​ត្រូវ​បាន​សំដែង​ដោយពួក​បុរស​ជាពិសេស​នៅ​ក្នុង​ព្រះបរមរាជវាំង​ បុរាណ មក​ទល់​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ហៅ​ចំពោះ​តែ​ល្ខោន​ដែល​អ្នក​រាំ​សុទ្ធ​តែ​ប្រុស ។

បើ​តាម​លោក​ឧកញ៉ា​ ទេពពិទូ ក្រសេម គន្ថ​បណ្ឌិត ដែល​ដក​ស្រង់​ចេញ​ពី​វែបសាយត៏​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត លោក​បាន​រាយ​រាប់​ថា "ល្ខោន​ខោល​នោះ គេ​កំណត់​លេង​ចំពោះ​តែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់ គឺ ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេយ្យសាស្ត្រ" ។

លោក​បាន ​បន្ថែម​ទៀត​ថា ការ​សម្តែង​​ពី​អវតា​របស់​ព្រះ​​​គឺ​ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​សេចក្តី​ ខ្លាំង​ពូកែ​របស់​ព្រះ​ទាំង​ឡាយ ។ តួ​យ៉ាង​ដូច​ជា​ការ​សម្តែង​នូវ​ក្នុង​រឿង​រាមកេរ្តិ៍ ដែល​ក្នុង​នោះ​ព្រះ​រាម​គឺ​ជា​អវតា​​ទី២ របស់​ព្រះ​​វិស្ណុ ។

ការ​ សម្ដែង​ល្ខោន​ខោល​បាន​បង្ហាញ​ពី​ការនិទានរឿង តួរ​អង្គសំដែង​អំពី​សាច់រឿង និង​ ឈុត​ឆាក​សំខាន់ និងមាន​វង់ភ្លេងបុរាណ (វង់ភ្លេង​ពិណពាទ្យ) កំដរ​ជាមួយ​នឹងការសំដែង​ផង​ដែរ ។ ល្ខោនខោល​នេះ​ក៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ណាស់​ដែរ​នៅ​ក្នុងសម័យ ​លន់ ណុល ។ ពេលនោះមានក្រុមល្ខោនតែ ​៨ ក្រុម​ទេ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បែកខ្ញែក​ដោយ​សារ​សង្គ្រាម ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​មួយ​ក្រុម​គត់​ដែល​សេស​សល់ពី​សម័យ​ បុរាណ ហើយពួក​គាត់​មាន​នៅ វត្តស្វាយដង្គុំ ​ចំងាយ ១៥គីឡូម៉ែត ពីទី​ក្រុងភ្នំពេញ។ ក្រោយមក​មាន​ក្រុម​ថ្មីពីរ​ទៀត​បាន​ចាប់​ផ្តើម​បង្កើត​មកនៅ​ក្រោយ​ពី​មាន​ សង្គ្រាមដែល​ក្នុងនោះ​រួមមានក្រុមល្ខោន​កំពង់ធំ និងក្រុមល្ខោនជាតិ ដែល​មក​ពី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ។ ហើយ​បច្ចុប្បន្ន​នេះ ល្ខោន ខោល ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​តារាង​កាល​វិភាគ​សិក្សា​នៅសកលវិទ្យាល័យ​ វិចិត្រសិល្បៈផងដែរ ៕

(សូម​រង​ចាំ​អាន​វគ្គ​២​បន្ត)