ប្រាសាទអង្គរវត្ត
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។ (អានត...)
ប្រាសាទ ព្រះវិហា |
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះ វិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំ ( អានត...)
ខេត្តមណ្ឌលគិរី ៖ រមណីយដ្ឋានធម្មជាតិ
ទឹកជ្រោះប៊ូស្រាមានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖
ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រាមានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖ 
- ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
- ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
- ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។ (អានត...)
តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។
ភ្នំដោះក្រមុំ គឺជាកន្លែងមួយ ដ៏ល្បីល្បាញថា មានបារមីពូកែស័ក្តិសិទ្ធិសំរាប់អ្នកបួងសួងសុំសេចក្តីសុខ និងរកស៊ីមានបានសំបូរធូរធារ។ ដោយសារតែភាពល្បីល្បាញនេះ រមណីយដ្ឋានភ្នំដោះក្រមុំតែងតែមានភ្ញៀវទៅសែនព្រេន និងបួងសួងមិនដែលដាច់ជារៀងរាល់ថ្ងៃ។ អ្នកទៅសែនព្រេនមានដូចជាជនជាតិព្នង ខ្មែរ ចិន...
ប្រាសាទកោះកេរ្តិ៍

អន្លង់ធំ កំពុងទាក់ទាញអ្នកទេសចរ

គេរំពឹងថារមនីយដ្ឋានថ្មីនេះនឹងទទួលបាន ការគាំទ្រពីសំណាក់ ភ្ញៀវទេសចរជាតិ និងបរទេសដែលនិយមងូតទឹកជ្រោះ និងបរិសា្ថនធម្មជាតិ។
KEP
This former playground for Cambodia’s rich and powerful is situated in the southeastern corner of Cambodia and is surrounded by 5000 hectares of National Park. Kep is quiet, breezy and green with several boutique and luxury guesthouses. If you are seeking a unique and peaceful getaway, Kep is your destination of choice.
KAMPOT
Bokor Mountain, the site of the abandoned French hill station is a very popular day trip. It is currently being developed into a 500-rooms luxury resort but visitors are able to see the site, although it sis not open everyday. Check with a tour operator in Kampot to see if the road is open and what type of transportation is available.
KOH KONG
The Cham Yeam border is open 7am – 8pm. Overstay charges are $5 per day. Unfortunately, officials at this border are notorious for overcharging visitors however they can. If you are overcharged, ask for receipt.
ខេត្តបាត់ដំបង
ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យ នៃ ព្រះរាជាណាចក្រកម្ពុជា ។ ខេត្តបាត់ដំបង មានក្រុងនៅបាត់ដំបង ។ ក្រុងបាត់ដំបង ស្ថិតនៅចំងាយប្រមាណ៣០០គ.ម ពីរាជធានី ភ្នំពេញ និងជាទីក្រុងធំទី២នៅកម្ពុជា។ (អានត...)
ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបាន កសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ (អានត...)
ខេត្តតាកែវ
ខេត្តតាកែវជាខេត្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តក្រុងទាំង២៤នៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមានប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទដែលមានរូបរាងច្បាស់លាស់ចំនួន៦[៣]កន្លែងដែលទាក់ទងនឹងប្រវត្តសាស្រ្តដូចជា៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។
- ប្រាសាទបាយ៉ង ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅក្នុងលើកំពូលភ្នំបាយ៉ង ស្រុកគិរីវង្ស។
- ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទបាទី ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
ប្រាសាទភ្នំជីសូរ
ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ មានចំងាយប្រហែល ៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ គេអាច ធ្វើដំណើរពី ទីក្រុងភ្នំពេញទៅកាន់ទីនោះបាន តាមផ្លូវជាតិ លេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយ ចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូ មែត្រពីផ្លូវជាតិ។ ប្រសិនបើគេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ ក្នុងចំងាយ ផ្លួវ១៧គីទ្បូ មែត្រ។[១]
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមាន កំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយ ព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហើយមានទ្វារ ឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ[២]។
តំបន់ទេសចរណ៏ អាងកំពីងពួយ
តំបន់ទេសចរណ៏ អាងកំពីងពួយ
អាងកំពីងពួយបានកសាងឡើង ក្នុងសម័យ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩) ដោយប្រជាពលរដ្នជាច្រើនរយពាន់នាក់ ខ្លះបានបានពលីជីវិតរបស់ខ្លួន នៅពេលបំពេញកិច្ចការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព វិស័យកសិកម្ម យា៉ងមហិមា។ លើសពីនេះទៅទៀត អាងកំពីងពួយ បានផ្តល់ប្រយោជន៍ យ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ពោលគឺ បច្ចុប្បន្ននេះ អាងកំពីងពួយ បានក្លាយជារមណីយដ្ឋាន ដែលទាក់ទាញ ទេសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីមកលំហែកាយ យកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជនដែររស់នៅ ក្បែរអាងកំពីងពួយ មានអាជីវកម្មជាអ្នកស្រែចំការ និងនេសាទត្រី។
ចំការស្រល់ |
ចំការស្រល់ មានទីតាំងស្ថិតនៅក្នុង ស្រុកសែនមនោរម្យ ដែល មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត តាមបណ្តោយ ផ្លូវជាតិលេខ៧៥(១៤) ប៉ែកខាងស្តាំ។ តំបន់នេះបន្សល់ទុកនូវធម្មជាតិដើមស្រល់តាំងពីមុនឆ្នាំ ១៩៧០មកម៉្លេះ។ ចំការស្រល់នេះ មានទីតាំងនៅលើខ្ពង់រាបដែលមានដើមស្រល់រាប់រយដើម ដុះតំរៀបគ្នាជាជួរ ហើយមានកំពស់ស្មើៗគ្នា។ នៅផែ្នកខាងក្រោមដើម ស្លឹកស្រល់ទុំជ្រុះពេញផៃ្ទដីបង្កើតជាកំរាលព្រំពណ៌មាស។ អ្នក ទេសចរទៅកំសាន្តលេងទីនោះមិនចាំបាច់ក្រាលកនេ្ទលទេ គឺជំនួសដោយស្លឹកស្រល់ទុំ។ តាមប្រវត្តិសាស្រ្តរបស់ ចំការស្រល់បានបញ្ជាក់ថា ដើមស្រល់ទាំងនេះត្រូវបានដាំតាំងពីមុនសម័យសង្គមរាស្រ្តនិយមមក ម៉្លេះ គឺពេលដែល កើតខេត្តមណ្ឌលគីរី។ តាមការសន្និដ្ឋានរបស់អ្នកបរបាញ់សត្វ ខេត្តមណ្ឌលគីរីមានទឹកធ្លាក់ជាង ៦០កនែ្លងទាំងធំទាំងតូច ដែលជាប្រភពផ្តល់ថាមពលយ៉ាងខ្លាំងផែ្នកអគ្គីសនីទៅថៃ្ងអនាគត។ (អានត) |
តំបន់ទេសចរណ៏ កោះថាស
កោះ ថាស គឺជារមណីយដ្ឋានធម្មជាតិ ក្នុងខេត្ដពោធិ៍សាត់ដែលទើបបង្កើតថ្មី នៅខែធ្នូឆ្នាំ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹក ដំណាក់អំពិល ប្រហែល១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូររំចង់ ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្ដពោធិ៍សាត់ ហើយមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ។ ទេសចរអាចធ្វើដំណើរ ចូលតាមខ្លោងទ្វារបូជនីយដ្ឋាន ឧកញ៉ាឃ្លាំងមឿង ផ្លូវដីគ្រួក្រហម ដោយមានស្លាកសញ្ញា បង្ហាញជាប់រហូត ។ នៅពេលធ្វើដំណើរទៅដល់ គេនឹងបានឃើញកោះ មានរាងមូលដូចថាស មានទឹកព័ទ្ធជុំវិញ ដែលមានផ្នែកខាងកើត ជាប់ទៅនឹងស្ទឹងពោធិ៍សាត់។ កន្លងមក េគពុំសូវចាប់អារម្មណ៍ពីកន្លែងនេះទេ ដោយសារ នៅជុំវិញកោះ ពុំមានទឹក គឺគ្រាន់តែជាបឹងដក់ទឹក កន្លែងខ្លះក៏ដុះស្មៅស៊ុបទ្រុប ហើយកន្លែងខ្លះទៀតជាដីធ្វើស្រែប្រាំង ឬដាំបន្លែបង្ការប៉ុណ្ណោះ ។ ប៉ុន្តែ ចាប់តាំងពីមាន ការសង់ទំនប់ទឹក ដំណាក់អំពិលមក ទឹកក៏ឡើងកំពស់ លិចដីភក់ម្តុំនោះ ធ្វើឱ្យកោះអណ្តែតសោភ័ណ មានសម្រស់ស្រស់ត្រកាល សំរាប់មកកំសាន្ត។
កោះថាស មានផ្ទៃដី១០ហិកតា បួនជ្រុង មានផ្លូវចេញចូល ក្រាលក្រួសក្រហម ប្រវែង៧០០០ម៉ែត្រ រោងសំណាក់ ចំនួន៥១ មានខ្សែកាបចំនួនពីរ សម្រាប់ភ្ញៀវជិះសម្រូតឆ្លងស្ទឹង ទៅវិញទៅមក មានស្ពានយោលប្រវែង១៦០ម៉ែត្រ និងមានផ្ទៃទឹកធំទូលាយ ព័ទ្ធជុំវិញសម្រាប់ភ្ញៀវទេសចរជិះទូកលេងកំសាន្ត ។ នៅលើផ្ទៃកោះទាំងមូល មានម្លប់ឫស្សី ដើមស្វាយ និងមានកន្លែងលក់ដូរ កន្លែងក្រាលកន្ទេលអង្គុយភិចនិច កៅអីបង្អែកធ្វើអំពីដើមឫស្សី និងមានបង្គន់អនាម័យចំនួន៨បន្ទប់។ ភ្ញៀវទេសចរ អាចមកលេងកោះនេះបាន ទាំងខែប្រាំងវស្សា ព្រោះឥលូវមានទឹកជាប់ជាប្រចាំ ដោតបង់សំបុត្រចូល ម្នាក់១០០០រៀល ជិះខ្សែរ៉កម្នាក់២០០០រៀល ជិះទូកទាមួយម៉ោង១០.០០០រៀល រោងសំណាក់មួយ២០.០០០រៀល និងបង្គន់អនាម័យ តម្លៃក្នុងម្នាក់ ៥០០រៀល ។ កន្លងមក រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានមនុស្សទៅលេង ច្រើនជាងគេ ក្នុងខេត្ដពោធិ៍សាត់ ប៉ុន្តែ កោះថាស មានផ្លូវបើកបរស្រួល មានសុវត្ថិភាព និងជិតទីរួមខេត្ដជាងគេ ដូច្នេះ ទីនេះកំពុងតែក្លាយជារមណីយដ្នាន ដ៏មានប្រិយភាព មួយ សំរាប់ភ្ញៀវ ទៅលេងកំសាន្ត មិនចាញ់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងឡើយ។KEP
![]() |
Kep View |
New border open
The Cambodia-Vietnam border crossing at Prek Chak/Xaxia (45km from Kep) is now open to foreigners. Cambodia and Vietnam visas are not issued on entry.
Visiting the limestone caves and mountain areas of Kampong Trach is a great day trip from Kep. The area is famous for being one of the last Khmer Rouge-controlled regions in Cambodia.
Boat trips are offered to Rabbit Island (Koh Tonsay in Khmer), where you’ll find tranquil white sand beaches and coconut trees to hang a hammock. Accommodation available. Any guesthouse can arrange transport.
Have lunch at the Crab Market overlooking the ocean. Enjoy some fresh seafood while watching the locals bring in the catch.
KAMPOT
If Sihanoukville is too fast-paced for you liking, spend a few days in the charming riverside town of Kampot. From the early morning crowd at the market to the sunset gatherings along the river, Kampot offers a snapshot of Cambodian daily life that is hard to find in larger places. The town has great dining options and a wide-range of guesthouses.
Several mini buses run daily to Kampot departing early morning. Private and shared taxis can also be arranged. The journey is approximately 2 hours.
Kampot Activities
The Tek Chhou rapids, up the river from Kampot town, are a nice afternoon trip that is popular with Khmers. The direction of the river changes twice a day with the tide. Many guesthouses and tour companies rent out tubes to float down the river in. The Tek Chhou Zoo is also en-route to the rapids.
River View in Kep |
Water-skiing along the Kampot River is an option. More Info at Bodhi Villa.
The caves of Kampot Trach, near the Vietnam border is a nice day trip. Visiting the fishing village for a fresh seafood lunch is also an option for a day trip.
Visit the Epic Arts Café for a morning coffee. The café supports disables people to learn self-expression through arts and earn a sustainable income.
KOH KONG
Koh Kong is the gateway in and out of Cambodia on the Thai eastern seaboard. It is home to rainforests, waterfalls, mangroves and islands. The region is becoming a popular tourist destination in Cambodia, especially for anyone interested in ec-tourism.
Border Crossing
Koh Kong Activities
Koh Kong is the best province for waterfalls in Cambodia. Tatai Waterfall, set in a jungle gorge, has a spectacular 6M shelf falling into rapids below. The stunning Koh Por Waterfall is located in an isolated jungle gorge and is reached only by boat.
Boating and tubing along the Tatai River is possible with great places for swimming and beautiful views of the landscape. Trips by canoe (Approx. $10/day) can be arranged and mountain bikes can be hired ($2-4/day) with unlimited tracks to explore.
The mangrove system in Koh Kong is one of the world’s finest examples of this endangered eco-system. Full or half-day boat or trekking trips can be arranged. There are regular sightings of eagles, monkeys and the rare Irrawaddy dolphin.
Koh Kong Island has untouched white sandy beaches and clear shallow waters. Many guesthouses offer day-trips from Koh Kong aboard small fishing boats.
Two Dive Centers have opened in Koh Kong and offer PADI courses, day trips and overnight trip to the surrounding islands. The area is quiet with much marine life to see and little traffic from other tourists.