ល្ខោនខ្មែរមានកំណើតតាំងតែពីមុនសម័យអង្គរ |
អ្នក ដែលកើតជំនាន់ទស្សវត្តឆ្នាំ ៨០ ប្រាកដជាមិនត្រឹមតែនៅចាំបានថាអ្វីជាល្ខោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្លាប់ទាំងទៅមើលការសម្តែងល្ខោនផងដែរ ។ សំរាប់ក្មេងៗសម័យថ្មី ពួកគេប្រហែលជាមិនស្គាល់អ្វីទេដែលហៅថាល្ខោនទេ ។ យើងមិនអាចបន្ទោសពួកគេបានឡើយ ដោយសារតែនេះជាការវិវឌ្ឍរបស់សង្គមខ្មែរយើងជាពិសេសអ្នកនៅ ទីក្រុង ។ ប៉ុន្តែចំពោះអ្នកនៅតាមជនបទ ការសម្តែងល្ខោននៅតែជាការពេញនិយមនឹងគេតែងតែរៀបចំឲ្យមានការ សម្តែងនេះឡើង នៅពេលដែលមានពិធីបុណ្យផ្សេងៗ ។ បើអ្នកធ្លាប់ទៅលេងស្រុកស្រែចំការ អ្នកប្រាកដជាលឺគេបបួលគ្នា "តោះយើងនាំគ្នាទៅមើលល្ខោននៅចុងភូមិ ឬក៏នៅក្បែរវត្ត" ។
ល្ខោនខ្មែរ
មិន សូវជាមានអ្នកនិយម អ្នកសម្តែងល្ខោនមួយចំនួនធំក៏អស់អាជីពសម្តែង អ្នកខ្លះធ្លាប់ជាសម្តែងជាតួស្តេចល្ខោន ធ្លាក់ខ្លួនមកសម្តែងជាតួរាយរងនៅក្នុងការថតចំរៀងខារ៉ាអូខេ ឬក៏នៅក្នុងការថតភាពយន្ត ។ ខ្លះទៀតសំណាងល្អក៏ក្លាយទៅជាតួឯក ។
ល្ខោន មានការពេញនិយមខ្លាំងនៅតាមស្រុកស្រែចំការ មកទល់ពេលនេះក៏នៅមានអ្នកប្រកបរបរនេះដែរ យើងគួរតែអរគុណពួកគាត់ហើយដែលនៅចេះថែរក្សាកេរ្តិ៍មរតកសិល្បះ ទាំងនេះ ។
សង្គមខ្មែរមានការវិវឌ្ឍ ទាំងវប្បធម៌ទាំងការនិយមនៃការកំសាន្តនាពេលរាត្រី ។ មនុស្សម្នាមិនថាក្មេងឬចាស់ទេ ពួកគេចំណាយពេលច្រើនក្នុងការមើលទូររទស្សន៏ ដើរផឹកស៊ី នៅតាមក្លឹបរាត្រីជាច្រើនដែលដុះដេដាសពេញទីក្រុងធំរបស់ប្រទេស កម្ពុជា ។ ប៉ុន្តែយើងមិនអាចបន្ទោសពួកគាត់បានទាំងស្រុងទេ វាគឺជាការវិវឌ្ឍរបស់សម័យកាល ដូច្នេះហើយដើម្បីថែរក្សាវប្បធម៌នៃការដើរមើលល្ខោន គឺវាត្រូវអាស្រ័យទៅលើកត្តាសំខាន់មួយចំនួន ។
ល្ខោនត្រូវ តែមានការវិវឌ្ឍទៅតាមសម័យកាលប៉ុន្តែត្រូវរក្សាលក្ខណៈ ដើម ការវិវឌ្ឍដែលយើងអាចធ្វើទៅបានដូចជាការតុបតែងឆាក បំពាក់នៅបច្ចេកវិទ្យាមួយចំនួនដែលលាយឡំនឹងភាពទាន់សម័យប៉ុន្តែនៅ រក្សាភាពដើមទាំងស្រុង ហើយដែលធ្វើឲ្យការសម្តែងមានភាពជាក់ស្តែងខ្លាំងលាយឡំនិង ប្រព័ន្ធសំលេង និងពន្លឺ ។ ការនិពន្ធរឿងក៏ត្រូវតែមានភាពជឿនលឿនទៅតាមនោះផងដែរ កាលពីសម័យមុនល្ខោនគឺគេសម្តែងជារឿងបុរាណ ឬក៏ជារឿងព្រេងមួយចំនួនដែលទាក់ទងទៅនឹងប្រវត្តសាស្ត្រ ឬក៏សាសនា តួយ៉ាងដូចជា រឿងសង្ខសិល្បជ័យ ព្រះធិនវង្ស ឈុតនៅក្នុងរឿងរាមកេរ្តិ៍ ព្រះវេសន្ត ។ល។ អ្នកនិពន្ធអាចសរសេររឿងថ្មីដែលទាក់ទងទៅនឹងសម័យណាមួយនៅក្នុង ប្រវត្តសាស្ត្ររបស់ខ្មែរយើង ឬក៏បង្ហាញពីសង្គមបច្ចុប្បន្ន ។
ទាំង នេះវាអាចធ្វើទៅបានក៏លុះត្រាតែយើងអាចបណ្តុះបណ្តាលឲ្យមាន ការចេះស្រលាញ់សិល្បះបុរាណ រៀបចំឲ្យមានមហោស្រព រោងល្ខោនឡើងវិញ បំផុសមនុស្សឲ្យចេះយល់ដឹងពីតំលៃនៃកេរ្តិ៍តំណែលដែលកំពុងតែនឹង លិចទៅបាត់បន្សល់ទុកនៅសល់តែឈ្មោះ ។
ដើម្បីចូលរួមក្នុងការ ថែរក្សាកេរ្តិ៍តំណែលវប្បធម៌ទាំងនេះ ច័ន្ទសែនសូមលើកយកមកបង្ហាញពីប្រវត្តខ្លះនៃល្ខោនខ្មែរដែលទាក់ទង ទៅនឹងប្រភពនិងដើមកំណើតរបស់វា ការសម្តែង និង ការរៀបចំខ្លួនរបស់តួអង្គ ។ ល ។
ល្ខោនរបស់ខ្មែរយើងមាន ច្រើនប្រភេទ តែជាដំបូងយើងសូមលើកយកតែល្ខោនមួយចំនួនមកបកស្រាយសិន ។ ហើយល្ខោនដែលយើងនឹងបកស្រាយនោះគឺល្ខោនខោល ល្ខោនមហោរី ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ និង ល្ខោនស្បែក ។
ល្ខោនខោល
ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយបែបដែលមានអាយុកាលចំណាស់មកហើយ ។ ល្ខោននេះមានដើមកំណើតតាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយសារតែមានភស្តុតាងមួយចំនួនដែលមាននៅតាមជញ្ជាំងប្រាសាទអង្គរនោះ គឺជា ចម្លាក់លឹបដែលត្រូវបានគេរចនាឡើងនៅក្នុងអំឡុងសតវត្សទី ៩ ។ នៅក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានសំដែងដោយពួកបុរសជាពិសេសនៅក្នុងព្រះបរមរាជវាំង បុរាណ មកទល់សព្វថ្ងៃនេះខ្មែរហៅចំពោះតែល្ខោនដែលអ្នករាំសុទ្ធតែប្រុស ។
បើតាមលោកឧកញ៉ា ទេពពិទូ ក្រសេម គន្ថបណ្ឌិត ដែលដកស្រង់ចេញពីវែបសាយត៏របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត លោកបានរាយរាប់ថា "ល្ខោនខោលនោះ គេកំណត់លេងចំពោះតែរឿងដែលទាក់ទាមដោយរឿងព្រះជាម្ចាស់ គឺ ព្រះឥសូរ ព្រះនារាយណ៍ ដែលជាព្រះក្នុងសេយ្យសាស្ត្រ" ។
លោកបាន បន្ថែមទៀតថា ការសម្តែងពីអវតារបស់ព្រះគឺដើម្បីជាការដឹងគុណដល់សេចក្តី ខ្លាំងពូកែរបស់ព្រះទាំងឡាយ ។ តួយ៉ាងដូចជាការសម្តែងនូវក្នុងរឿងរាមកេរ្តិ៍ ដែលក្នុងនោះព្រះរាមគឺជាអវតាទី២ របស់ព្រះវិស្ណុ ។
ការ សម្ដែងល្ខោនខោលបានបង្ហាញពីការនិទានរឿង តួរអង្គសំដែងអំពីសាច់រឿង និង ឈុតឆាកសំខាន់ និងមានវង់ភ្លេងបុរាណ (វង់ភ្លេងពិណពាទ្យ) កំដរជាមួយនឹងការសំដែងផងដែរ ។ ល្ខោនខោលនេះក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរនៅក្នុងសម័យ លន់ ណុល ។ ពេលនោះមានក្រុមល្ខោនតែ ៨ ក្រុមទេដែលមានជំនាញច្បាស់លាស់ ហើយក្រោយមកក៏ត្រូវបែកខ្ញែកដោយសារសង្គ្រាម ហើយនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគត់ដែលសេសសល់ពីសម័យ បុរាណ ហើយពួកគាត់មាននៅ វត្តស្វាយដង្គុំ ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រោយមកមានក្រុមថ្មីពីរទៀតបានចាប់ផ្តើមបង្កើតមកនៅក្រោយពីមាន សង្គ្រាមដែលក្នុងនោះរួមមានក្រុមល្ខោនកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យ វិចិត្រសិល្បៈផងដែរ ៕
(សូមរងចាំអានវគ្គ២បន្ត)