
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមានសេដ្ឋីម្នាក់ មានបុត្រមួយឈ្មោះធម្មបាលកុមារ ជា អ្នកមានចំណេះវិជ្ជាដ៏វិសេស រៀនចេះចប់ត្រៃវេទតាំងពីអាយុបាន៧ឆ្នាំ ។ សេដ្ឋីបិតា បានសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំនៅឆេ្នរ ទនេ្លដែលជាទីនៅនៃបក្សីទាំងឡាយ ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សីទាំងពួងផង ហើយបានជាអាចារ្យសមែ្តង មង្គលផេ្សងៗដល់មនុស្សទាំងពួងផង ។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហា ព្រហ្មនិង កុបិលមហាព្រហ្ម១អង្គទៀតដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ “ ខ” ដោយសន្យាទុកថា នឹងកាត់ក្បាលធម្មបាលកុមារវិញធម្មបាលកុមារសុំ ឲ្យពន្យារ ពេលចំនួន៧ថៃ្ងសិនដើម្បីគិតប្រស្នា ។ លុះកន្លងទៅ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹង ខ្លួនថាព្រឹកនេះ នឹងត្រូវស្លាប់ ដោយអាជ្ញាកុបិលមហាព្រហ្មជា ប្រាកដហើយ ។ ដូចេ្នះ គួរ តែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេក ពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះសត្វឥន្រី្ទញីឈ្មោលធ្វើសំបុកអាស្រ័យនៅ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោល ឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះ ប្រស្នាមិនរួច ។ ឥន្រី្ទញីសួរថាប្រស្នានោះដូចមេ្តច? ឥន្រី្ទឈ្មោលឆ្លើយថា : អានតពីទំព័រព្រះពុទ្ធសាសនាខ្មែរ.